ក្រសួងសុខាភិបាល មានកិត្តិយសសូមជម្រាបជួនអស់លោក លោកស្រី ជាវេជ្ជបណ្ឌិត ជាឱសថការី ទាំងអស់ដែលទទួលខុសត្រូវ គ្រឹៈស្ថានអាហរ័ណ នីហ័រណឱសថ

ឱសថស្ថាន ឱសថស្ថានរង អាជីវករ និងប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា៖

យោងតាមការផ្តល់ដំណឹងពី Asean Post Marketing Alert System បានអោយដឹងថា​ ឱសថ សម័យ ឱសថបុរាណ ភេសជ្ជៈបំប៉នសុខភាព (Health Drink) និងគ្រឿងសំអាង មួយចំនួនដែលមាន លក្ខណះសំគាល់ដូចមានរាយឈ្មោះក្នុងតារាងជួនភ្ជាប់មមក ជាមួយដែលពុំមានចុះបញ្ជិកានៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រមូលចេញពីទីផ្សារ និងបញ្ឈប់អោយប្រើប្រាស់នៅតាមបណ្តាប្រទេស ​​      អាស៊ានមួយចំនួន។

អាស្រ័យហេតុនេះ ក្រសួងមានវិធានការដូចតទៅ៖

. គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថក្នុងស្រុក ដែលធ្វើប្រតិបត្តិការនាំចូល ឬចែកចាយ ត្រូវជៀសវាង និងបញ្ឈប់ការនាំចូល ឬចែកចាយ និងតាំងលក់ឱសថ ឱសថបុរាណ ភេសជ្ជៈបំប៉នសុខភាព (Health Drink) និងគ្រឿងសំអាង ដូចបានជួនភ្ជាប់ជាមួយ។

. គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវជៀសវាង និងបញ្ឈប់ការតាំងលក់ផលិតផលឱសថសម័យ ឱសថបុរាណ ភេសជ្ជៈបំប៉នសុខភាព (Health Drink) និងគ្រឿងសំអាង ដូចបានជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃចេញសេចក្តីជួនដំណឹងនេះតទៅ។

. នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង មន្ទីរសុខាភិបាលរាជធានី ខេត្តត្រូវមានវិធានការណែនាំដល់គ្រប់គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង ដូចមានក្នុងចំណុច១ ខាងលើ។

. ក្រសួងនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ចំពោះ គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថក្នុងស្រុក ឱសថស្ថាន ឱសថស្ថានរងទាំងឡាយណា​ ដែលនៅតែនាំចូល ចែកចាយ និងតាំងលក់ឱសថ សម័យ ឱសថបុរាណ ភេសជ្ជៈបំប៉នសុខភាព (Health Drink) និងគ្រឿងសំអាង ខាងលើនេះ។

សូមធ្វើការទាញយកនូវឈ្មោះផលិតផលទាំងនោះខាងក្រោម៖

ទាញយកៈ  asean post marketing alert system

គំរូពាក្យស្នើសុំចុះបញ្ជិកា ទិដ្ឋាការ

របាយការណ៍នាយកដ្ឋាន

និតិវិធិប្រតិបត្តិស្តង់ដា(SOP)

ទីស្តីការក្រសួងសុខាភិបាល ដីឡូតិ៍លេខ ៨០ វិថីសម្តេច ប៉ែន នុត (២៨៩) ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទ-ទូរសារៈ (៨៥៥-២៣) ៨៨៥ ៩៧០/៨៨៤ ៩០៩

រក្សាសិទ្ធិ © ២០២៤ - ២០២៥

នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង