អនុក្រឹត្យស្តីពីក្រមសីលធម៌ឱសថការី
ឱសថការីត្រូវតែចូលរួមរាល់សកម្មភាពដែលតម្រូវដោយអាជ្ញាធរសុខាភិបាលដើម្បីសុខុមាលភាព ប្រជាជននិងសង្គម។ ទោះក្នុងរូបភាពអ្វីក៏ដោយ ឱសថការីមិនត្រូវបង្កនូវអំពើដែលនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ឡើយ។ ឱសថការីត្រូវចូលរួមប្រឆាំងនឹងអំពើឆបោក ពិសេសត្រូវជៀសវាងផលិត ចែកចាយ និងធ្វើ អាជីវកម្មនូវផលិតផលឱសថក្លែងក្លាយនិងអន់គុណភាព ហួសកំណត់ពេលប្រើប្រាស់ ឬមិនឱ្យប្រើប្រាស់។ ឱសថការីត្រូវផ្តល់ដំណឹងជូនគណៈឱសថការីកម្ពុជាអំពីការបើក ការបិទ ការប្តូរទីតាំង ការប្តូរ ឱសថការីទទួលខុសត្រូវ ការប្តូរមូលនិធិឬម្ចាស់ទុន ការផ្អាកឬការឈប់ប្រកបអាជីវកម្ម ឬការឈប់ ទទួលខុសត្រូវគ្រឹះស្ថានឱសថ។








