គោលការណ៍ណែនាំស្តីពីប្រព័ន្ធហ្វាម៉ាកូវីជីឡែនសម្រាប់ កម្មវិធីជាតិក្នុងកិច្ចអន្តរាគមន៍សុខភាពសាធារណៈ
គោលការណ៍ណែនាំស្តីពីប្រព័ន្ធហ្វាម៉ាកូវីជីឡែនសម្រាប់ កម្មវិធីជាតិក្នុងកិច្ចអន្តរាគមន៍សុខភាពសាធារណៈ គឺការធានាសុវត្ថិភាពនិងគុណភាពរបស់ឱសថមានគោលបំណងធានាសុវត្ថិភាពឱសថតាមរយៈការផ្លាស់ប្តូរព័ត៌ មានដែលគួរឱ្យទុកចិត្ត និងទាន់ពេលវេលាស្តីពីបញ្ហាសុវត្ថិភាពឱសថដោយជំរុញសកម្មភាពហ្វាម៉ាកូវីជីឡែន (Pharmacovigilance) ទូទាំងប្រទេស ហើយលើកទឹកចិត្តឱ្យមានការចូលរួមក្នុងកម្មវិធីរបស់អង្គការសុខភាពពិភព លោកដើម្បីតាមដានសុវត្ថិភាពឱសថជាអន្តរជាតិ។ គោលការណ៍ណែនាំស្តីពីហ្វាម៉ាកូវីជីឡែន (Pharmacovigilance) សម្រាប់កម្មវិធីជាតិក្នុងកិច្ចអន្តរាគមន៍សុខភាពសាធារណៈត្រូវបានបង្កើតឡើងដោយមានការពិគ្រោះយោបល់ជាមួយ អ្នកឯកទេសហ្វាម៉ាកូវីជីឡែន (Pharmacovigilance) អន្តរជាតិ និងកម្មវិធីជាតិក្នុងកិច្ចអន្តរាគមន៍សុខភាពសាធារណៈ មកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងកម្មវិធីជាតិចាក់ថ្នាំបង្ការ។
