ច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសារធារណៈ
ច្បាប់នេះមានគោលបំណងលើកកម្ពស់សិទ្ធិទទួលបាននូវផលិតផលឱសថសម្រាប់សុខភាពសាធារណៈ តាមរយៈការផ្តល់អាជ្ញាបណ្ណបញ្ជាឱ្យផលិត នាំចេញ និងនាំចូលនូវផលិតផលឱសថក្នុងកាលៈទេសៈប្រទេស ជាតិមានភាពអាសន្ន ឬកាលៈទេសៈបន្ទាន់បំផុតផ្សេងទៀត ឬការប្រើប្រាស់ជាសាធារណៈមិនមានលក្ខណៈ ពាណិជ្ជកម្ម ឬស្ថានភាពសុខភាពសាធារណៈផ្សេងទៀតដែលកំណត់ដោយក្រសួងសុខាភិបាល ។
